សមាធិដើម្បីថាមពលជីវិត

36,000.00

សៀវភៅតូចស្រាលកម្រាស់ជាង២៥០ទំព័រក្រដាសពណ៌កាកអំពៅមួយក្បាល អមដោយរូបគំនូរដៃដ៏ស្រស់ស្អាតដើម្បីធ្វើឲ្យសៀវភៅនេះកាន់តែងាយស្រួលអាន និងអនុវត្តផងដែរ ក្រោមចំណងជើងថា “សមាធិដើម្បីថាមពលជីវិត” ទើបនឹងចេញផ្សាយជាផ្លូវការកាលពីថ្ងៃអាទិត្យមុនថ្មីៗនេះ។

Category:

បរិយាយ

សៀវភៅតូចស្រាលកម្រាស់ជាង២៥០ទំព័រក្រដាសពណ៌កាកអំពៅមួយក្បាល អមដោយរូបគំនូរដៃដ៏ស្រស់ស្អាតដើម្បីធ្វើឲ្យសៀវភៅនេះកាន់តែងាយស្រួលអាន និងអនុវត្តផងដែរ ក្រោមចំណងជើងថា “សមាធិដើម្បីថាមពលជីវិត” ទើបនឹងចេញផ្សាយជាផ្លូវការកាលពីថ្ងៃអាទិត្យមុនថ្មីៗនេះ។ ស្នាដៃនេះជាសហនិពន្ធដោយ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព និងលោក នឹម ឈុន្នី តើលោកទាំងពីរមានប្រវត្តិបែបណាដែរ៖

ភិក្ខុវជិរប្បញ្ញោ គូ សុភាព គឺជាសាស្តាចារ្យនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ឯកទេសផ្នែកគ្រប់គ្រងនិងភាពជាអ្នកដឹកនាំ ចរិយាវិទ្យា និងបណ្តុះគុណធម៌។ ព្រះតេជគុណជាវាគ្មិនដែលមានប្រជាប្រិយ ក្នុងការបង្រៀនព្រះពុទ្ធសាសនា ភាពជាអ្នកដឹកនាំ និងការលើកទឺកចិត្ត។ ព្រះតេជគុណបានបញ្ចប់ថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងសាកលវិទ្យាល័យត្រយ (Troy University, USA) ឯកទេសផ្នែកអប់រំ។ បច្ចុប្បន្នព្រះតេជគុណ ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ និងជាអ្នកនិពន្ធសៀវភៅដ៏ពេញនិយម “អាហារផ្លូវចិត្ត” និង “ជំនួយសុខភាពផ្លូវចិត្ត”។ ទន្ទឹមនឹងនេះ ព្រះអង្គ ក៏ជាស្ថាបនិកនៃមូលនិធិធម្មឱសថផងដែរ។

លោក នឹម ឈុន្នី មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការបង្រៀនភាពជាអ្នកដឹកនាំ ការនិយាយជាសាធារណៈ និងការជម្រុញលើកទឹកចិត្ត។ គាត់បានដឹកនាំសមាធិ នៅមជ្ឈមណ្ឌលវិបស្សនាអន្តរជាតិ ឈៀងម៉ៃ ប្រទេសថៃ អប់រយៈពេល៤ឆ្នាំ ហើយលោកបានធ្វើដំណើរទៅកាន់ប្រទេសមួយចំនួននៅអាស៊ីខាងត្បូងដើម្បីចែករំលែកការបង្រៀនរបស់ព្រះពុទ្ធអំពីការអភិវឌ្ឍមនុស្ស។ គាត់គឺជាសហស្ថាបនិករបស់ Smallworld Cambodia និងជាអតីតសហប្រធានក្រុមហ៊ុនបណ្តុះបណ្តាល Possibility World ដែលជាក្រុមហ៊ុនបណ្តុះបណ្តាលផ្តល់នូវដំណោះស្រាយក្នុងការគ្រប់គ្រង និងការអភិវឌ្ឍភាពជាអ្នកដឹកនាំ។ បច្ចុប្បន្ន លោកគឺជាគ្រូបង្វឹកនៅ Impact Hub Phnom Penh ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្តុះបណ្តាល VIPASSA។